ចេញផ្សាយ ០២ តុលា ២០២០
124
ថ្ងៃព្រហស្បតិ៍ ១៤កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០១ ខែតុលា ឆ្នាំ២០២០
លោក សុខ រិទ្ធី មន្ត្រីការិយាល័យកសិឧស្សាហកម្ម និងលោក សុខ ពិសិដ្ឋ មន្ត្រីការិយាល័យផ្សព្វផ្សាយកសិកម្ម រួមជាមួយភ្នាក់ងារផ្សព្វផ្សាយឃុំទំនប់រលក និងអូរត្រេះបានចុះសិក្សាពីផលប៉ះពាល់ដោយសារទឹកជំនន់ លើសមាជិកនៃបណ្តុំអាជីវកម្មចិញ្ចឹមត្រីនៅស្រុកស្ទឹងហាវ÷
ជាលទ្ធផល÷
+ឃុំទំនប់រលក:
កសិកម្មចិញ្ចឹមត្រីឆ្ពង់នៅព្រែកបី ភូមិ១ ឃុំទំនប់រលក់ ស្រុកស្ទឹងហាវ ចំនួន ១០គ្រួសារ មានត្រីងាប់ចំនួនប្រមាណជា ៣៦តោន និងកសិកម្មចិញ្ចឹមត្រីស្តោរចំនួន ១គ្រួសារ ឈ្មោះ សឺន ហ័ង ត្រីរួចចេញស្រះចំនួន ៦០តោន។
+ឃុំកំពេញ:
កសិករនៅភូមិ២ ចំនួន ៦គ្រួសារ មានត្រីងាប់ប្រមាណជា ១៣តោន។