មាតិកា
ការបន្តចុះពិនិត្យតាមដាន និងផ្ដល់ប្រឹក្សា ជូនកសិករចិញ្ចឹមត្រីអណ្ដែងក្នុងតង់ នៅឃុំទឹកល្អក់ ស្រុកព្រៃនប់
ចេញ​ផ្សាយ ០២ តុលា ២០២០
130
ថ្ងៃព្រហស្បតិ៍ ១៤កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០១ ខែតុលា ឆ្នាំ២០២០ មន្ត្រីខណ្ឌរដ្ឋបាលជលផលកំពង់សោម បានបន្តចុះពិនិត្យតាមដាន និងផ្ដល់ប្រឹក្សា ជូនកសិករចិញ្ចឹមត្រីអណ្ដែងក្នុងតង់ នៅឃុំទឹកល្អក់ ស្រុកព្រៃនប់។ ជាលទ្ធផលត្រីមានសុខភាពល្អ។ សូមបញ្ជាក់ថា នៅខេត្តព្រះសីហនុ កសិករចំនួន ៦៣គ្រួសារ គ្រួសារនីមួយៗទទួលបានកូនត្រីអណ្តែង ៧០០ក្បាល ចំណី ៤បាវ និងតង់ប្លាស្ទិកចិញ្ចឹមត្រី១ ដែលផ្ដល់ដោយរដ្ឋបាលជលផល ដែលទទួលបានកញ្ចប់ថវិកាពិសេសរបស់រាជ រដ្ឋាភិបាល តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ចំនួនអ្នកចូលទស្សនា
Flag Counter