ចេញផ្សាយ ០១ តុលា ២០២០
117
ថ្ងៃពុធ ១៣កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០
លោក សំ សឿន នាយផ្នែករដ្ឋបាលព្រៃឈើព្រៃនប់ សហការជាមួយកងកំលាំងឯកភាពស្រុកព្រៃនប់ បានចុះត្រួតពិនិត្យទីតាំងអាហារដ្ឋានចំនួន ៤កន្លែង នៅស្ពានកំពង់ស្មាច់ ផ្លូវជាតិលេខ៣ ក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដើម្បីរកបទល្មើសពាក់ព័ន្ធនឹងសាច់សត្វព្រៃ ។ ជាលទ្ធផលក្រុមការងារបានរឹបអូសសាច់សត្វមួយចំនួន នឹងបានធ្វើការដុតបំផ្លាញ់ចោល រួមធ្វើកិច្ចសន្យាជាមួយឈ្មួញ។