ចេញផ្សាយ ២៩ កញ្ញា ២០២០
100
ថ្ងៃអង្គារ ១២កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០
លោក តឹក ជីវ៉ាយ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ និងលោក លី ម៉ាត់ ប្រធានក្រុមទីប្រឹក្សាគ្រប់គ្រងអនុកម្មវិធីASPIRE បានចូលរួមសិក្ខាសាលាឆ្លុះបញ្ចាំងការអនុវត្តវិធីសាស្ត្រផ្សព្វផ្សាយ៥ និងការបញ្ជ្រាបការប្រែប្រួលអាកាសធាតុក្នុងសកម្មភាពផ្សព្វផ្សាយកសិកម្ម នៅខេត្តកំពង់ចាម ក្រោមធិបតីភាពលោកស្រី ហ៊ូរ សុពណ៌ អនុប្រធាននាយកដ្ឋានផ្សព្វផ្សាយកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងលោកបណ្ឌិត ម៉ៅ មិនា ប្រធាននាយកដ្ឋានផ្សព្វផ្សាយកសិកម្មរុក្ខាប្រមាញ់និងនេសាទ និងមានការចូលរួមពីថ្នាក់ដឹងនាំមន្ទីរ និងប្រធានក្រុមទីប្រឹក្សាAspire។ គោលបំណងនៃវគ្គសិក្ខាសាលា÷
១.ស្វែងយល់អំពីបញ្ហាប្រឈម និងដំណោះស្រាយក្នុងការអនុវត្តវិធីសាស្រ្ត៥ និងការបញ្ជ្រាបការប្រែប្រួលអាកាសធាតុក្នុងសកម្មភាពផ្សព្វផ្សាយកសិកម្មកន្លងមក។
២.ពង្រឹងសមត្ថភាពមន្រ្តីក្នុងការងារអនុវត្តសកម្មភាពឱ្យកាន់តែល្អប្រសើរ។