ចេញផ្សាយ ២៨ កញ្ញា ២០២០
101
ថ្ងៃចន្ទ ១១កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០
លោក សុខ រិទ្ធី មន្ត្រីការិយាល័យកសិឧស្សាហកម្ម បានចូលរួមជាមួយក្រុមការងាររបស់នាយកដ្ឋានកសិឧស្សាហកម្ម ដើម្បីចុះសិក្សាស្វែងយល់ពីវត្ថុធាតុដើមសម្រាប់កែច្នៃចំណីសត្វរបស់ក្រុមហ៊ុនM's Pig ACMC Cambodia Co.,Ltd. មានទីតាំងនៅ ភូមិមនោរម្យ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
ក្រុមហ៊ុនចាប់ដំណើរការនៅឆ្នាំ២០១៦ បច្ចុប្បន្នអាចផលិតបាន ១០០,០០០តោន/ឆ្នាំ និងមានបុគ្គលិកបម្រើការចំនួន ១៤០នាក់ ស្រី ២៣នាក់។
ផលិតផលដែលផលិតបានគឺសម្រាប់ផ្គត់ផ្គង់ការចិញ្ចឹមជ្រូករបស់ក្រុមហ៊ុនផ្ទាល់។