ចេញផ្សាយ ២៨ កញ្ញា ២០២០
100
ថ្ងៃចន្ទ ១១កើត ខែអស្សុជ ឆ្នាំជូត ទោសក័ ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ លោកស្រី យ៉ុន លីដា និងលោកស្រី ណែត សារ៉េម មន្រ្តីការិយាល័យ ផែនការ គណនេយ្យ បានចូលរួមសិក្ខាសាលា ស្តីពីការពិនិត្យលើសេចក្តីព្រាងចុងក្រោយនៃផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍កសិកម្ម ២០១៩-២០២៣ របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រាជធានី ខេត្ត នៅសណ្ឋាគារប៉ារ៉ាឌីស ខេត្តសៀមរាប ក្រោមអធិបតីភាព ឯកឧត្តម មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទសាទ សមាសភាពចូលរួមមកពីមន្ទីរទាំង ២៥រាជធានីខេត្ត។