ចេញផ្សាយ ២៦ កញ្ញា ២០២០
108
ថ្ងៃសុក្រ ៨កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០
លោក អ៊ុក ពុទ្ធា នាយសង្កាត់រដ្ឋបាលព្រៃឈើកំពង់សីលា បានចូលរួមប្រជុំបច្ចុប្បន្នភាពការងារសហគមន៍ព្រៃឈើ អ្នកតាថ្មព្រង់ និងទិសដៅបន្ត។ ខ្លឹមសារនៃកិច្ចប្រជុំ÷
-ផ្សព្វផ្សាយដល់ប្រជាសហគមន៍ឲ្យស្គាល់ព្រំប្រទល់សហគមន៍របស់ខ្លួន។
-ផ្សព្វផ្សាយលក្ខន្តិកៈសហគមន៍ដល់សមាជិកសហគមន៍។
-ជំរុញផ្សព្វផ្សាយច្បាប់ស្តីពីព្រៃឈើ។
-រៀបចំបណ្តុះកូនឈើ និងដាំឈើបន្ថែម។
-រៀបចំដំណើរការតំបន់អេកូទេសចរណ៍។
-រៀបចំផែនការគ្រប់គ្រងសហគមន៍។
-រៀបចំធ្វើបច្ចុប្បន្នភាពសមាជិកសហគមន៍ឡើងវិញ។