ចេញផ្សាយ ២៦ កញ្ញា ២០២០
109
ថ្ងៃសុក្រ ៨កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០
មន្ត្រីជំនាញបាលជលផលកំពង់សោម បានចុះទប់ស្កាត់ ការសាងសង់សំណង់ថ្មីនានាក្នុងដែននេសាទ ជាលទ្ធផល បានរុះរើសំណង់ ១កន្លែង ធ្វើអំពីថ្ម ទំហំ ៦ម៉ែត្រx៨ម៉ែត្រ មានទីតាំងស្ថិតនៅភូមិអណ្តូងថ្ម ឃុំអណ្តូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ សមាសភាពចូលរួម កងរាជអាវុធហត្ថស្រុក ក្រុមប្រឹក្សាឃុំ ប៉ុស្តិ៍នគរបាលរដ្ឋឃុំ ប្រជាការពារឃុំ និងសហគមន៍នេសាទបន្ទាយប្រិយ៍។