មាតិកា
ចុះពិនិត្យ និងតាមដានការចិញ្ចឹមត្រីអណ្តែងក្នុងថង់ប្លាស្ទិចរបស់ប្រជាកសិករនៅឃុំសាមគ្គី និងឃុំទឹកល្អក់
ចេញ​ផ្សាយ ២៦ កញ្ញា ២០២០
97
ថ្ងៃសុក្រ ៨កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០ មន្ត្រីផ្នែករដ្ឋបាលជលផលព្រៃនប់ បានចុះពិនិត្យ និងតាមដានការចិញ្ចឹមត្រីអណ្តែងក្នុងថង់ប្លាស្ទិចរបស់ប្រជាកសិករនៅឃុំសាមគ្គី និងឃុំទឹកល្អក់ ។ ជាលទ្ធផល ត្រីចិញ្ចឹមរបស់គាត់មានសុខភាពល្អ ។ សូមបញ្ជាក់ថា នៅខេត្តព្រះសីហនុ កសិករចំនួន ៦៣គ្រួសារ គ្រួសារនីមួយៗទទួលបានកូនត្រីអណ្តែង ៧០០ក្បាល ចំណី ៤បាវ និងតង់ប្លាស្ទិកចិញ្ចឹមត្រី១ ដែលផ្ដល់ដោយរដ្ឋបាលជលផល ដែលទទួលបានកញ្ចប់ថវិកាពិសេសរបស់រាជរដ្ឋាភិបាល តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ចំនួនអ្នកចូលទស្សនា
Flag Counter