មាតិកា
ការចូលរួមសិក្ខាសាលាឆ្លុះបញ្ចាំងការវាយតម្លៃលទ្ធផលការងារមន្រ្តី និងប្រព័ន្ធកសិកម្មចម្រុះតាមតំបន់ក្សេត-បរិស្ថាន
ចេញ​ផ្សាយ ២៣ កញ្ញា ២០២០
126
ថ្ងៃពុធ ៦កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ លោក តឹក ជីវ៉ាយ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ និងលោក លី ម៉ាត់ ទីប្រឹក្សាគ្រប់គ្រងអនុកម្មវិធីAspire បានដឹកនាំមន្ត្រីចំនួន ១រូប ដើម្បីចូលរួមសិក្ខាសាលាឆ្លុះបញ្ចាំងការវាយតម្លៃលទ្ធផលការងារមន្រ្តី និងប្រព័ន្ធកសិកម្មចម្រុះតាមតំបន់ក្សេត-បរិស្ថាន នៅសណ្ឋាគារភ្នំប្រុស ខេត្តកំពង់ចាម ក្រោមអធិបតីភាពលោក ទី គៀង អនុប្រធានការិយាល័យអភិវឌ្ឍន៍ធនធានមនុស្ស និងផ្សព្វផ្សាយកសិកម្ម នៃនាយកដ្ឋានផ្សព្វផ្សាយកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សមាសភាពចូលរួមមានថ្នាក់ដឹកនាំមន្ទីរទទួលបន្ទុកកម្មវិធី Aspire ទីប្រឹក្សាគ្រប់គ្រងអនុកម្មវិធី Aspire រួមជាមួយមន្ត្រីដែលមកពី ខេត្តបន្ទាយមានជ័យ ឧត្តរមានជ័យ ប៉ៃលិន កំពង់ធំ ត្បូងឃ្មុំ កំពង់ចាម រតនគិរី មណ្ឌលគិរី កោះកុង ព្រះសីហនុ និងកែប។ គោលបំណងនៃវគ្គសិក្ខាសាលា÷ ១.ស្វែងយល់អំពីបញ្ហាប្រឈម និងដំណោះស្រាយក្នុងការអនុវត្តវាយតម្លៃមន្រ្តី និងប្រព័ន្ធកសិកម្មចម្រុះតាមតំបន់ក្សេត្របរិស្ថាន។ ២.ពង្រឹងសមត្ថភាពមន្រ្តីក្នុងការងារអនុវត្តសកម្មភាពឱ្យកាន់តែល្អប្រសើរ។
ចំនួនអ្នកចូលទស្សនា
Flag Counter