មាតិកា
ការចុះត្រួតពិនិត្យការចិញ្ចឹមសត្វ របស់ប្រជាពលរដ្ឋក្នុងស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ
ចេញ​ផ្សាយ ២២ កញ្ញា ២០២០
129
ថ្ងៃអង្គារ ៥កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០ មន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាល បានចុះត្រួតពិនិត្យការចិញ្ចឹមសត្វ របស់ប្រជាពលរដ្ឋក្នុងស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ ជាលទ្ធផលឃើញថា ក្រោយទទួលរងនូវឥទ្ធិពលព្យុះទី១១ (នូល) ដែលធ្វើឱ្យមានជំនន់ទឹកភ្លៀង ខ្យល់កន្ត្រាក់ខ្លាំង តាមការពិតជាក់ស្ដែងគឺមិនមានផលប៉ះពាល់ដល់សត្វពាហនៈទេ។ ដោយឡែកការចិញ្ចឹមទាយកពង អត្រាពងមានការថយចុះមួយកម្រឹត។ មន្ត្រីជំនាញបានប្រឹក្សាយោបល់ដល់កសិករ ឱ្យធ្វើយ៉ាងណាត្រូវយកចិត្តទុកដាក់ដល់សត្វទារបស់គាត់ ដោយចាក់ដីក្នុងរោងឱ្យខ្ពស់ បញ្ចៀសទឹកចេញពីរោង យកតង់បាំងបិទទឹកសាចចូល និងការពារខ្យល់...កត្តាទាំងនេះដែបង្អាក់ការពង់របស់សត្វទា។ មួយវិញទៀតក៏បានចុះត្រួតពិនិត្យការលក់ដូរសាច់សត្វ និងផលិតផលសត្វក្នុងផ្សារស្ទឹងហាវ ដោយឃើញថា សាច់ដែលអាជីវករតាំងលក់ជាសាច់ដែលចេញពីសត្តឃាតដ្ឋាន មានគុណភាពល្អ សុវត្ថិភាព និងមានអនាម័យ។
ចំនួនអ្នកចូលទស្សនា
Flag Counter