ចេញផ្សាយ ២១ កញ្ញា ២០២០
89
ក្រោយពីទទួលបានព័ត៌មានថា មានពស់ថ្លាន់មួយក្បាលចូលមកនៅមុខផ្ទះប្រជាពលរដ្ឋឈ្មោះ រិទ្ធ មុន្នីវ័ន្ត ស្ថិតនៅក្រុម៤ ភូមិ៤ ក្នុងសង្កាត់៤ ក្រុងព្រះសីហនុ នៅថ្ងៃទី១៩ ខែ កញ្ញា ឆ្នាំ២០២០ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ននិងនេសាទខេត្តព្រះសីហនុ បានចាត់តាំងលោក ឡាង សុគន្ធ នាយរងផ្នែករដ្ឋបាលព្រៃឈើស្ទឹងហាវ ដើម្បីនាំយកពស់ថ្លាន់នេះទៅលែងក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងព្រែកទឹកសាបក្បាលឆាយ ប្រកបដោយសុវត្ថិភាព។ សូមបញ្ជាក់ថា ពស់ថ្លាន់នេះមានប្រវែង៦ម៉ែត្រ ទំងន់៣០គក្រ។