ចេញផ្សាយ ១៨ កញ្ញា ២០២០
110
ថ្ងៃសុក្រ ១កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០
លោក ឌី សុខុម នាយខណ្ឌរដ្ឋបាលព្រៃឈើព្រះសីហនុ បានចុះពិនិត្យទំនិញនាំចេញ (ឈើកែច្នៃវីនៀរ) តាមច្រកកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ របស់ក្រុមហ៊ុន ខេ អាយ យូ ផ្លេថេសិន ទៅប្រទេសឥណ្ឌា។ តាមអាជ្ញាប័ណ្ណលេខ ០៤០ ពណ.នច ចុះថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០ របស់ក្រសួងពាណិជ្ជកម្ម លិខិតអនុញ្ញាតនាំចេញរបស់គយ លេខ០០០៨៧ អគរ/នរគ ចុះថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ និងលិខិតអនុញ្ញាតដឹកជញ្ជូនផល អនុផលព្រៃឈើ នាំចេញរបស់រដ្ឋបាលព្រៃឈើលេខ ១៧៤ ១៧៥ ១៧៦ និង១៧៧ នឧស.លដជ ចុះថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០។ ជាលទ្ធផលមានចំនួន០៤ Container ត្រឹមត្រូវតាមឯកសារសំណុំបែបបទនាំចេញ។