ចេញផ្សាយ ១៤ កញ្ញា ២០២០
151
ថ្ងៃចន្ទ ១២រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០
មន្ត្រីរដ្ឋបាលព្រៃឈើព្រះសីហនុចំនួន ០៧នាក់ បានចូលរួមសហការជាមួយកំលាំងគណៈបញ្ជាការឯកភាពស្រុកស្ទឹងហាវ ៧២នាក់ ប្រើគ្រឿងចក្រ ០១គ្រឿង បានចុះរុះរើខ្ទមអនាធិបតេយ្យ នៅតាមដងផ្លូវល្បឿនលឿន ក្នុងភូមិសាស្ត្រឃុំអូរត្រេះ និងឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ ជាលទ្ធផលក្រុមការងារបានរុះរើខ្ទមចំនួន ២២ខ្ទម នៅសល់ ០៥ខ្ទមទៀតមិនអាចធ្វើការរុះរើបាន ដោយមានប្រជាពលរដ្ឋប្រមាណ ៣០ នាក់មករារាំង។