ចេញផ្សាយ ១៤ កញ្ញា ២០២០
112
ថ្ងៃចន្ទ ១២រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០
លោក តឹក ជីវ៉ាយ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ បានចូលរួមកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍ស្ដីពីលទ្ធផលការងារត្រួតពិនិត្យគ្រឿងញៀនឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២០ ក្រោមអធិបតីភាពលោក គង់ វិតាណៈ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ និងជាប្រធានលេខាធិការដ្ឋានត្រួតពិនិត្យគ្រឿងញៀនតំណាងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ឯកឧត្តម ឧត្តមសេនីយ៍ឯក នាក់យុទ្ធា អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។ សមាសភាពចូលរួមមានកងកម្លាំងប្រដាប់អាវុធទាំង ៣ប្រភេទ រដ្ឋបាលក្រុងស្រុក មន្ទីរអង្គភាពជុំវិញខេត្ត លោកប្រធានក្រុមប្រឹក្សា ឃុំ សង្កាត់។