មាតិកា
ការព្រលែងកូនត្រីនៅសហគមន៍នេសាទព្រៃនប់២ នៅភូមិព្រែកសង្កែ ឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ
ចេញ​ផ្សាយ ១២ កញ្ញា ២០២០
276
ថ្ងៃសៅរ៍ ១០រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២០ ក្រោយពីពិធីសំណេះសំណាលសាកសួរសុខទុក្ខ និងចែកសម្ភារៈថង់ប្លាស្ទិក កូនត្រីអណ្តែង កូនកង្កែប ចំណី និងសម្ភារចិញ្ចឹម ចែកជូនកសិករចំនួន សម្រាប់អនុវត្តសកម្មភាពវារីវប្បកម្មរួចមក លោក នេន ចំរើន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រុមការងារនៃមន្ទីរកសិកម្មខេត្ត បានអមដំណើរឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោកស្រី ហៀក ហ៊ីមុន្លី អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ ព្រមទាំងសហការី បានអញ្ជើញចុះមកព្រលែងកូនត្រីនៅសហគមន៍នេសាទព្រៃនប់២ នៅភូមិព្រែកសង្កែ ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ លោកប្រធានសហគមន៍បានឱ្យដឹងថា សហគមន៍មានផ្ទៃដីព្រៃកោងកាងប្រមាណ ៦០០ហិកតា មានសមាជិកជាង ១ ០០០គ្រួសារ គ្របដណ្តប់ចំនួន ៤ភូមិ ប្រកបរបរចិញ្ចឹមត្រី ងាវភក់ ជាលក្ខណធម្មជាតិ និងនេសាទសមុទ្រ។ កន្លងមកសហគមន៍បាន គម្រោងសហប្រតិបត្តិការស៊ីហ្វដិចស៊ុយអែតបានជួយឧបត្តម្ភគាំទ្រឱ្យអនុវត្តគម្រោងស្តីពីការស្តារ និងអភិរក្សទីជម្រក និងធនធានជល ផលតំបន់ឆ្នេរ (ព្រៃកោងកាង ស្មៅសមុទ្រវាលភក់)។
ចំនួនអ្នកចូលទស្សនា
Flag Counter