មាតិកា
ពិធីសំណេះសំណាលសាកសួរសុខទុក្ខ និងចែកសម្ភារៈថង់ប្លាស្ទិក កូនត្រីអណ្តែង កូនកង្កែប ចំណី និងសម្ភារចិញ្ចឹម ចែកជូនកសិករចំនួន សម្រាប់អនុវត្តសកម្មភាពវារីវប្បកម្ម ក្នុងអំឡុងពេលនៃការឆ្លងរាលដាលនៃជម្ងឺកូវីដ-១៩(Covid-19) នៅឃុំសាមគ្គី ស្រុកព្រៃនប់
ចេញ​ផ្សាយ ១២ កញ្ញា ២០២០
117
នាព្រឹកថ្ងៃសៅរ៍ ១០រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២០ លោក នេន ចំរើន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ និងសហការី រួមទាំងអាជ្ញាធរឃុំសាមគ្គី បានរៀបចំពិធីសំណេះសំណាលសាកសួរសុខទុក្ខ និងចែកសម្ភារៈថង់ប្លាស្ទិក កូនត្រីអណ្តែង កូនកង្កែប ចំណី និងសម្ភារចិញ្ចឹម ចែកជូនកសិករចំនួន សម្រាប់អនុវត្តសកម្មភាពវារីវប្បកម្ម ក្នុងអំឡុងពេលនៃការឆ្លងរាលដាលនៃជម្ងឺកូវីដ-១៩(Covid-19) នៅឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោកស្រី ហៀក ហ៊ីមុន្លី អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ រួមជាមួយសហការី ដើម្បីអញ្ជើញជួបសំណេះសំណាលសាកសួរសុខទុក្ខ និងនាំយកកូនត្រីអណ្តែង និងសម្ភារកសិកម្មមួយចំនួន ចែកជូនកសិករចំនួន ៦៣គ្រួសារ នៅភូមិតាអោកធំ ឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ កសិករចំនួន ៦៣គ្រួសារ ដែលគ្រួសារនីមួយៗទទួលបានកូនត្រីអណ្តែង ៧០០ក្បាល ចំណី ៤បាវ និងតង់ប្លាស្ទិកចិញ្ចឹមត្រីចំនួន១។ ពិធីនេះមានអញ្ជើញចូលរួមពីឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល ប្រជាពលរដ្ឋ អាជ្ញាធរមូលដ្ឋាន និងជាពិសេសកសិករនៅក្នុងបណ្តាំអាជីវកម្មកសិកម្ម យ៉ាងច្រើនកុះករ។
ចំនួនអ្នកចូលទស្សនា
Flag Counter