មាតិកា
កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា និងទិសដៅអនុវត្តការងារសម្រាប់ខែតុលា ឆ្នាំ២០២០
ចេញ​ផ្សាយ ១១ កញ្ញា ២០២០
107
ថ្ងៃសុក្រ ៩រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ លោក យស់ ចន្ថាណា អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា និងទិសដៅអនុវត្តការងារសម្រាប់ខែតុលា ឆ្នាំ២០២០ នៅសាលប្រជុំធំនៃមន្ទីរកសិកម្ម សមាសភាពចូលរួម លោកនាយខណ្ឌរដ្ឋបាលព្រៃឈើព្រះសីហនុ លោកនាយរងខណ្ឌរដ្ឋបាលជលផលកំពង់សោម លោក លោកស្រីប្រធានការិយាល័យ និងមន្ត្រីរាជការក្រោមឱវាទមន្ទីរ រួមទាំងក្រុមការងារទីប្រឹក្សា Aspire។ ក្នុងកិច្ចប្រជុំទាំងខណ្ឌ និងការិយាល័យ រួមទាំងក្រុមទីប្រឹក្សា Aspire បានពិភាក្សា និងផ្តល់យោបល់ល្អៗ ដើម្បីជាចំណេះដឹង សម្រាប់អភិវឌ្ឍន៍នូវវិស័យកសិកម្មក្នុងខេត្ត ឱ្យមានប្រសិទ្ធភាព និងប្រសិទ្ធផល ក្នុងការលើកស្ទួយវិស័យកសិកម្ម ឱ្យកាន់តែប្រសើរ លើបញ្ហាប្រឈម ឱ្យមានដំណោះស្រាយសមស្រប។
ចំនួនអ្នកចូលទស្សនា
Flag Counter