ចេញផ្សាយ ១១ កញ្ញា ២០២០
118
ថ្ងៃសុក្រ ៩រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០
លោក តឹក ជីវ៉ាយ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ និងលោក លី ម៉ាត់ ទីប្រឹក្សាគ្រប់គ្រងអនុកម្មវិធី Aspireខេត្ត បានដឹកនាំកិច្ចប្រជុំ ស្តីពី វឌ្ឍនភាពការងារខែកញ្ញា និងទិសដៅអនុវត្តការងារសម្រាប់ខែតុលា ឆ្នាំ២០២០។ លទ្ធផលនៃកិច្ចប្រជុំបានបង្ហាញពីវឌ្ឍនភាពដែលបានអនុវត្តកន្លងមក រួមទាំងបញ្ហាប្រឈម និងដំណោះស្រាយ បន្ថែមពីនោះ បានពិភាក្សាលើការប្រមូលទិន្នន័យកសិកម្ម ដើម្បីរៀបចំផែនការងារ និងអនុវត្តគម្រោងថវិកាកម្មវិធី Aspire សមាសភាពចូលរួមមកពីការិយាល័យ និងខណ្ឌ ដែលអនុវត្តគម្រោង។