ចេញផ្សាយ ១០ កញ្ញា ២០២០
136
ថ្ងៃព្រហស្បតិ៍ ៨រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០
មន្រ្តីការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម សហការជាមួយអាជ្ញាធរមូលដ្ឋានឃុំព្រៃនប់ បានចុះត្រួតពិនិត្យលើដំណាំស្រូវនៅក្នុងតំបន់ប៉ុលឌែ២ ស្ថិតនៅភូមិព្រៃនប់១ ឃុំព្រៃនប់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ជាលទ្ធផលឃើញថា÷
- សត្វមមាចត្នោតស៊ីបំផ្លាញដំណាំស្រូវលើផ្ទៃដីចំនួន ២០ហិកតា ដែលមានកសិករមានចំនួន ១០គ្រួសាររងផលប៉ះពាល់។
- ក្រុមការងារបានណែនាំកសិករអំពីរបៀបប្រើប្រាស់ថ្នាំនៅទីវាលតាមបច្ចេកទេស និងវិធីសាស្រ្តនៃការលាយថ្នាំសម្រាប់បាញ់សត្វមមាចត្នោតទៅតាមបទដ្ឋានបច្ចេកទេស
- ក្រុមការងារនៅតែបន្តតាមដាន និងពិនិត្យលើដំណាំស្រូវរបស់គាត់។