ចេញផ្សាយ ១០ កញ្ញា ២០២០
127
ថ្ងៃព្រហស្បតិ៍ ៧រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២០
លោក យស់ ចន្ថាណា អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ បានដឹកនាំថ្នាក់ដឹកនាំខណ្ឌ ផ្នែក និងសង្កាត់ នៃខណ្ឌរដ្ឋបាលជលផលកំពង់សោម ដើម្បីរៀបចំកម្មវិធីព្រលែងកូនត្រីពូជចំនួន៥០.០០០កូន និងត្រីមេពូជចំនួន ៥០០គីឡូក្រាម (ត្រីផ្ទក់ ត្រីក្រាញ់) ចូលក្នុងបឹងធម្មជាតិ ក្នុងអត្ថន័យទិវាមច្ឆជាតិ ០១ កក្កដា ឆ្នាំ២០២០ ដែលស្ថិតនៅបឹងត្រាវ ភូមិតាអោងធំ ឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ សមាសភាពចូលរួមមានកងកម្លាំងប្រដាប់អាវុធ ប៉ូលិស នគរបាល និងអាជ្ញាធរមូលដ្ឋាន។