មាតិកា
កិច្ចប្រជុំអំពីទីតាំងដីធ្លីមួយកន្លែង ស្ថិតនៅភូមិបត់គគីរ ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ
ចេញ​ផ្សាយ ១០ កញ្ញា ២០២០
136
ថ្ងៃព្រហស្បតិ៍ ៧រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២០ លោក ឌី សុខុម នាយខណ្ឌរដ្ឋបាលព្រៃឈើព្រះសីហនុ បានចូលរួមប្រជុំជាមួយក្រុមការងាររដ្ឋបាលខេត្ត មន្ទីរពាក់ព័ន្ធ អាជ្ញាធរពាក់ព័ន្ធ និងតំណាងលោក តាំង ហុង អំពីទីតាំងដីធ្លីមួយកន្លែង ស្ថិតនៅភូមិបត់គគីរ ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក្រោមអធិបតីភាពលោក គង់ វិតាណៈ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ។ លទ្ធផលបង្ហាញ ទីតាំងស្ថិតនៅក្នុងតំបន់គ្រប់គ្រងដោយក្រសួងបរិស្ថាន មិនមែនជាសមត្ថកិច្ចមន្ទីរ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឡើយ។
ចំនួនអ្នកចូលទស្សនា
Flag Counter