មាតិកា
ការត្រួតពិនិត្យជាក់ស្តែង តាមដងផ្លូវល្បឿនលឿន ក្នុងភូមិសាស្ត្រឃុំអូត្រេះ និងឃុំទំនប់រលក ស្រុកស្ទឹងហាវ
ចេញ​ផ្សាយ ០៩ កញ្ញា ២០២០
121
ថ្ងៃអង្គារ ៦រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២០ លោក ឡាង សុគន្ធ នាយផ្នែករដ្ឋបាលព្រៃឈើស្ទឹងហាវ និងមន្ត្រីជំនាញព្រៃឈើចំនួន ២នាក់ សហការជាមួយ អាជ្ញាធរស្រុកស្ទឹងហាវ កំលាំងនគរបាលស្រុក សរុប ចំនួន ០៧នាក់ បានចុះត្រួតពិនិត្យជាក់ស្តែង តាមដងផ្លូវល្បឿនលឿន ក្នុងភូមិសាស្ត្រឃុំអូត្រេះ និងឃុំទំនប់រលក ស្រុកស្ទឹងហាវ ត្រង់តំបន់ដែលក្រុមការងារធ្លាប់រុះរើចំនួន ៦៤ខ្ទមកន្លងមក ឃើញថាមានការលួចបោះបង្គោល បាញ់ថ្នាំបោះតំរុយ និងសង់ខ្ទមឡើងវិញចំនួន ១២ខ្ទម (ក្នុងនោះគ្រោងខ្ទមចំនួន ២)។ ក្រុមការងារ បានចុះធ្វើការណែនាំផ្លូវច្បាប់ និងឱ្យពួកគាត់បឈ្ឈប់សកម្មភាព និងចាកចេញពីទីតាំង រួមទាំងឱ្យពួកផ្សព្វផ្សាយគ្នាគាត់បន្តទៀតផងដែរ។
ចំនួនអ្នកចូលទស្សនា
Flag Counter