ចេញផ្សាយ ០៧ កញ្ញា ២០២០
216
នាព្រឹកថ្ងៃចន្ទ ៥រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៧ ខែកញ្ញា ដាឆ្នាំ២០២០
មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ បានរៀបចំកិច្ចប្រជុំពិភាក្សា ស្តីពីវឌ្ឍនភាពការងារប្រមូលទិន្នន័យប្រជាពលរដ្ឋដែលបានកាន់កាប់ដីនៅស្ថានីយផ្សព្វផ្សាយនិងស្ដារព្រៃឈើអូថ្ម ក្នុងភូមិសាស្រ្តស្រុកស្ទឹងហាវ និងស្រុកព្រៃនប់ ខេត្តព្រះសីហនុ និងការបន្តអនុវត្តន៍ការងារតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្រ្តី នាសម័យ ប្រជុំពេញអង្គ នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២០ នៅទីស្តីការគណៈរដ្ឋមន្រ្តី ។
កិច្ចប្រជុំនេះដឹកនាំដោយ លោក គង់ វិតាណៈ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ និងដោយមានការអញ្ជើញចូលរួមលោកប្រធានមន្ទីរ លោកនាយករងទីចាត់ការអន្តរវិស័យ លោកអនុប្រធានមន្ទីរ នាយនិងនាយរងខណ្ឌរដ្ឋបាលព្រៃឈើខេត្តព្រះសីហនុ និងលោកនាយនិងនាយរងផ្នែករដ្ឋបាលព្រៃឈើ។