ចេញផ្សាយ ០៥ កញ្ញា ២០២០
149
ថ្ងៃសៅរ៍ ៣រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២០
មន្ត្រីការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម សហការជាមួយអាជ្ញាធរឃុំ និងភ្នាក់ងារផ្សព្វផ្សាយឃុំសាមគ្គី បានចុះពិនិត្យនៅដំណាំឪឡឹក រងផលប៉ះពាល់ដោយសារសត្វអណ្ដើកមាស ស៊ីបំផ្លាញលើដំណាំឪឡឹក របស់កសិករ ភូមិព្រែកក្រាញ់ ឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ជាលទ្ធផល÷
- ផ្ទៃដីរងផលប៉ះពាល់មានចំនួន ១ហិកតា។
- ក្រុមការងារបានផ្តល់ថ្នាំសម្លាប់ល្អិតជូនកសិករ ដែលមន្ទីរកសិកម្មផ្តល់ជូន។
- ណែនាំពីការថែទាំ និងការប្រើប្រាស់ជីដើម្បីជំនួយដល់ការលូតលាស់។
- ក្រុមការងារនឹងតាមដានលទ្ធផលបន្តទៀត។