មាតិកា
ការចុះត្រួតពិនិត្យ ដំណាំស្រូវ ដែលរងការបំផ្លាញដោយសត្វមមាចត្នោត នៅភូមិសំរុងក្រោម ឃុំសំរុង ស្រុកព្រៃនប់
ចេញ​ផ្សាយ ០៥ កញ្ញា ២០២០
135
ថ្ងៃសៅរ៍ ៣រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២០ មន្ត្រីការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម បានសហការជាមួយអាជ្ញាធរឃុំ បានចុះត្រួតពិនិត្យ ដំណាំស្រូវ ដែលរងការបំផ្លាញដោយសត្វមមាចត្នោត នៅភូមិសំរុងក្រោម ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានជាលទ្ធផល÷ - កសិករចំនួន ៦គ្រួសារ រងផលប៉ះពាល់ លើដំណាំស្រូវ ចំនួន ១៥ហិកតា។ - ក្រុមការងារបានចែកថ្នាំដែលមន្ទីរកសិកម្មខេត្ត ប្រគល់ឱ្យជូនកសិករ។ - ណែនាំអំពីវិធីសាស្រ្តប្រើប្រាស់ថ្នាំស្របតាមបច្ចេកទេស។ - ណែនាំអំពីរបៀបវេចខ្ចប់ទុកដាក់ក្រោយពេលប្រើរួច - ក្រុមការងារនៅតែបន្តតាមដាន និងគាំទ្របច្ចេកទេស។
ចំនួនអ្នកចូលទស្សនា
Flag Counter