ចេញផ្សាយ ០៥ កញ្ញា ២០២០
120
ថ្ងៃសុក្រ ២រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២០
លោក អ៊ុក សំអន សហការជាមួយសហគមន៍នេសាទជម្ពូរខ្មៅ បែកក្រង់ ដោយមានការចូលរួមពីអង្គការស្រាវជ្រាវដើម្បីអភិវឌ្ឃន៍(ARD) ដើម្បីចុះពិនិត្យមើលវឌ្ឍនភាពការងារកូនកោងកាង ជាលទ្ធផលឃើញថា÷
- កូនកោងការងដែលនៅសល់មិនទាន់ដាំចំនួន ១៣ ០០០ដើម ក្រោយពេលធ្វើទិវាដាំកូនកោងកាងរួម។
- ក្រុមការងារនឹងដាក់ទិសដៅបន្តដាំកូនកោងកាងឱ្យបាន ១០ ០០០ ដើមនៅសហគមន៍ជម្ពូរខ្មៅក្នុងខែកញ្ញា ឆ្នាំ២០២០។
- នឹងរៀបចំបោះផ្លាក់ប៉ាណូចំនួន ២ផ្ទាំងក្នុងសហគមន៍ជម្ពូរខ្មៅ បែកក្រង់។
ក្នុងថ្ងៃដដែលក្រុមការងារ បានចូលរួមដាំកូនកោងកាងចំនួន ២០០ដើម នៅសហគមន៍ចុងអូរឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។