មាតិកា
ការចុះណែនាំពីបច្ចេកទេស ចិញ្ចឹមមាន់ដល់ប្រជាពលរដ្ឋ នៅក្នុងភូមិ ព្រៃប្រសិទ្ធ ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ
ចេញ​ផ្សាយ ០៤ កញ្ញា ២០២០
113
ថ្ងៃព្រហស្បតិ៍ ១រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០ មន្ត្រីការិយាល័យផលិតផលកម្ម និងបសុព្យាបាល បានចុះណែនាំពីបច្ចេកទេស ចិញ្ចឹមមាន់ដល់ប្រជាពលរដ្ឋ ចំនួន ៣គ្រួសារ មានមាន់ចំនួន ២៥០០ក្បាល នៅក្នុងភូមិ ព្រៃប្រសិទ្ធ ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ តាមការពិនិត្យនៅកន្លែងចិញ្ចឹម មន្រ្តីជំនាញបានណែនាំ÷ - ការធ្វើអនាម័យទ្រុង ស្នូកចំណី និងសម្ភារៈប្រើប្រាស់ផ្សេងៗ។ - ការផ្តល់ចំណី និងទឹកគ្រប់គ្រាន់ ត្រូវឱ្យបានគ្រប់គ្រាន់ ទៅតាមអាយុមាន់ និងប្រើប្រាស់ទឹកស្អាត។ - ការចាក់វ៉ាក់សាំង ឬថ្នាំបង្ការ ឱ្យបានទៀងទាត់តាម ដំណាក់កាល នៃជម្ងឺនីមួយៗ។ - ត្រូវធ្វើវិធានជីវសុវត្ថិភាពជុំវិញតំបន់ចិញ្ចឹម។ - រៀងរាល់ ១០ថ្ងៃម្តងត្រូវបាញ់ថ្នាំសំលាប់មេរោគជុំវិញទ្រុង និងសម្ភារៈ ដើម្បីបង្ការការរស់ឡើងវិញនៃមេរោគ។
ចំនួនអ្នកចូលទស្សនា
Flag Counter