មាតិកា
កិច្ចប្រជុំស្តីពី ការពិនិត្យវឌ្ឍនភាព និងតម្រង់ទិសការអនុវត្តកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ​ (ASPIRE)
ចេញ​ផ្សាយ ០២ កញ្ញា ២០២០
112
ថ្ងៃពុធ ១៥កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២០ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ បានបើកកិច្ចប្រជុំស្តីពី ការពិនិត្យវឌ្ឍនភាព និងតម្រង់ទិសការអនុវត្តកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ​ (ASPIRE) ក្រោមអធិបតីភាព ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក យស់ ចន្ថាណា អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ សមាសភាពចូលរួមមានលោក នាយខណ្ឌរដ្ឋបាលព្រៃឈើ ជលផល នាយផ្នែករដ្ឋបាលព្រៃឈើ និងជលផល ប្រធាន អនុប្រធានការិយាល័យ ក្រុមទីប្រឹក្សាកម្មវិធីAspire និងមន្ត្រីរាជការចំណុះមន្ទីរ រួមទាំងសហការីនៃក្រសួងកសិកម្ម។ ខ្លឺមសារនៃកិច្ចប្រជុំ÷ បានធ្វើបទបង្ហាញពីវឌ្ឍនភាពការងារដែលមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តអនុវត្តបានលើគម្រោងកម្មវិធី Aspire ១/បានបង្កើតបណ្តាំអាជីវកម្មមាន់ ចំនួន ២បណ្តុំ នៅឃុំកំពង់សីលា ១បណ្តុំ និងឃុំទឹកល្អក់ រួមជាមួយឃុំទឹកថ្លា ១បណ្តុំ។ ២/បង្កើតបណ្តាំអាជីវកម្មបន្លែ ចំនួន ៣បណ្តុំ នៅឃុំសំរុង សាមគ្គី និងអណ្តូងថ្ម។ ៣/បង្កើតបណ្តុំអាជីវកម្មបកក្តាមចំនួន ១បណ្តុំ នៅឃុំទឹកថ្លា។ ៤/បង្កើតបណ្តាំអាជីវកម្មបង្គារក្រៀមចំនួន ១បណ្តុំ នៅឃុំទួលទទឹង។ ៥/បណ្តាអាជីវកម្មចិញ្ចឹមត្រីចំនួនចំនួន ៣បណ្តុំ នៅឃុំអូរជ្រៅចំនួន បឹងតាព្រហ្មចំនួន ១បណ្តុំ និងឃុំកំពេញ អូរត្រេះ រួមជាមួយឃុំទំនប់រលក់ចំនួន ១បណ្តុំ និងឃុំសាមគ្គី ទឹកល្អក់ ទឹកថ្លា សំរុង ចំនួន ១បណ្តុំ។ ៦/ការអន្តរាគមន៍ ការតាមដាន និងពិនិត្យ គាំទ្រតាមរយៈការផ្តល់ប្រឹក្សាបច្ចេកទេសផ្សេងៗ។
ចំនួនអ្នកចូលទស្សនា
Flag Counter