មាតិកា
ដំណើរទស្សនកិច្ចចុះពិនិត្យវឌ្ឍនភាព និងតម្រង់ទិសការអនុវត្តកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ​ (ASPIRE)
ចេញ​ផ្សាយ ០២ កញ្ញា ២០២០
119
នៅរសៀលថ្ងៃពុធ ១៥កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២០ លោក តឹក ជីវ៉ាយ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីទីប្រឹក្សាគ្រប់គ្រងថ្នាក់ខេត្ត ស្រុក ឃុំ និងភ្នាក់ងារផ្សព្វផ្សាយឃុំបឹងតាព្រហ្ម និងកំពង់សីលា របស់កម្មវិធីAspire អមដំណើរឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហការី ដើម្បីចុះមើលពិនិត្យវឌ្ឍនភាព និងតម្រង់ទិសការអនុវត្តកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ​ (ASPIRE) លើបណ្ដុំអាជីវកម្មចិញ្ចឹមត្រីនៅ មាន់ បន្លែ នៅឃុំបឹងតាព្រហ្ម ស្រុកព្រៃនប់ និងឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។ ក្នុងដំណើរទស្សនកិច្ចនេះឯកឧត្តមបានពិភាក្សាជាមួយកសិកអំពីបញ្ហាប្រឈម រួមជាមួយការផ្តល់ប្រឹក្សាយោបល់បច្ចេកមួយចំនួនដល់កសិករ ដើម្បីជួយបង្កើនផលិតភាពដល់គ្រួសារចិញ្ចឹម ដែលទាក់ទងទៅនឹងបច្ចេកទេសថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ។
ចំនួនអ្នកចូលទស្សនា
Flag Counter