ចេញផ្សាយ ០១ កញ្ញា ២០២០
112
ថ្ងៃអង្គារ ១៤កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០
លោក តឹក ជីវ៉ាយ អនុប្រធានមន្ទីរនិងជាអនុប្រធានគ្រប់គ្រងអនុកម្មវិធី ASPIRE រួមដំណើរដោយ ក្រុមទីប្រឹក្សាកម្មវិធី ASPIREចំនួន ២នាក់ និងមន្ត្រីការិយាល័យរដ្ឋបាល បុគ្គលិក ១នាក់ ចូលរួមកិច្ចប្រជុំស្ដីពីការពិនិត្យវឌ្ឍនភាព និងតម្រង់ទិសការអនុវត្តកម្មវិធី ASPIRE ក្រោមអធិបតីភាព ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការនៃក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកកម្មវិធី ASPIRE។ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនៅក្នុងសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពត។
ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំមន្ទីរនិងមន្ត្រីជំនាញពាក់ព័ន្ធ ចំនួន ៧ ខេត្តមានដូចជាខេត្តកណ្ដាល ខេត្តតាកែវ ខេត្តកំពង់ស្ពឺ ខេត្តកែប ខេត្តកំពត ខេត្តព្រះសីហនុ និងខេត្តកោះកុង។