មាតិកា
កិច្ចប្រជុំបូកសរុបលទ្ធផលការងារ សហគមន៍នេសាទនៅប្រជុំកោះរ៉ុង ព្រមទាំងលែងអណ្ដើកសមុទ្រមួយ
ចេញ​ផ្សាយ ៣១ សីហា ២០២០
116
ថ្ងៃចន្ទ ១៣កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ លោក កឹម អាន នាយរងខណ្ឌរដ្ឋបាលជលផលកំពង់សោម ព្រមទាំងសហការី បានរៀបចំប្រជុំបូកសរុបលទ្ធផលការងារ សហគមន៍នេសាទនៅប្រជុំកោះរ៉ុង ព្រមទាំងលែងអណ្ដើកសមុទ្រមួយ ក្បាលចូលសមុទ្រវិញប្រកបដោយសុវត្ថិភាព។ អណ្តើកសមុទ្រនេះជាប្រភេទក្រាស (Hawkbill Sea Turtle ) មានទម្ងម់ ៧,២ គីឡូក្រាម។ នៅក្នុងពិធីលែងមានការចូល រួមពីអាជ្ញាធរមូលដ្ឋាន សហគមន៍នេសាទ លោកអធិការដ្ឋាននគរបាលក្រុងកោះរ៉ុង សមាគមអភិរក្សបរិស្ថានក្រុងកោះរ៉ុង និងអ្នកនេសាទផងដែរ។ សូមចូលរួមអភិរក្សអណ្តើកសមុទ្រទាំងអស់គ្នា មានធនធានមច្ឆជាតិ មានកំណើនភ្ញៀវទេសចរ ប្រជាជនមានកំរិតជីវភាពធូរធារ ។
ចំនួនអ្នកចូលទស្សនា
Flag Counter