មាតិកា
ការចុះទៅក្រុមហ៊ុនហេង ហេង ដើម្បីសិក្សាពីលទ្ធភាពក្នុងការធ្វើកិច្ចសន្យាផលិតកម្មកសិកម្មបង្គារស្រស់។
ចេញ​ផ្សាយ ៣១ សីហា ២០២០
173
ថ្ងៃអាទិត្យ ១២កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២០ លោក គង់ វីតាណៈ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ លោកគង់ ភាជ ប្រធាននាយកដ្ឋានកសិឧស្សាហកម្ម លោកនេន ចំរើន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ និងមន្រ្តី បានចុះពិនិត្យវឌ្ឍនភាពនៃការចិញ្ចឹមបង្គាបែបធម្មជាតិ របស់កសិដ្ឋានហេងសៀ។ ជាលទ្ធផល កសិដ្ឋានអាចផ្គត់ផ្គង់មួយថ្ងៃបានជាមធ្យម ៤០០ គីឡូក្រាម សម្រាប់ផ្គត់ផ្គង់ទីផ្សារខេត្តព្រះសីហនុ និងខេត្តកំពង់ស្ពឺ។ ក្នុងខែខាងមុខនេះ ដោយសារតម្រូវការទីផ្សារកើនឡើង កសិដ្ឋានរៀបចំបង្កើនផលលិតកម្មដើម្បីអាចផ្គត់ផ្គង់បានមួយតោនក្នុងមួយថ្ងៃ។ លោកសេងចាយ ម្ចាស់កសិដ្ឋាន ហេង សៀ បានសម្ដែងនូវសេចក្តីសប្បាយចិត្ត ដោយថ្លែងអំណរគុណចំពោះឯកឧត្តមវេងសាខុនរដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ និង ឯកឧត្តម គួច ចំរើន ដែលបានលើកទឹកចិត្ត និងគាំទ្រកសិដ្ឋានចិញ្ចឹមបង្គារបស់លោក។
ចំនួនអ្នកចូលទស្សនា
Flag Counter