ចេញផ្សាយ ២៩ សីហា ២០២០
83
ថ្ងៃសុក្រ ១០កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០
លោក តឹក ជីវ៉ាយ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ និងជាអនុប្រធានគ្រប់គ្រងអនុកម្មវិធី ASPIRE ខេត្ត បានដឹកនាំក្រុមការងារមន្ត្រីបច្ចេកទេស ទីប្រឹក្សាកម្មវិធី ASPIRE និងភ្នាក់ងារផ្សព្វផ្សាយឃុំ(CEW) ដើម្បីចុះពិនិត្យ និងតាមដានការងារ បណ្ដុំអាជីវកម្មដំណាំបន្លែ របស់កសិករនៅឃុំសំរុង និងបណ្ដុំអាជីវកម្មចិញ្ចឹមត្រី នៅឃុំបឹងតាព្រហ្មស្រុកព្រៃនប់។
នៅរសៀលថ្ងៃដដែលនេះ ក្រុមការងារក៏បានបន្តដំណើរទៅស្រុកកំពង់សីលា ដើម្បីចុះត្រួតពិនិត្យដំណើរការនៃការចិញ្ចឹមមាន់របស់សមាជិកបណ្ដុំអាជីវកម្មនៅឃុំកំពង់សីលា។
ជាលទ្ធផល តាមការអង្កេត ក៏ដូចជាការសាកសួររបស់ប្រជាកសិករដែលជាសមាជិកបណ្ដុំ ពួកគាត់មានភាពសប្បាយរីករាយ ដែលក្រុមការងាររបស់មន្ទីរកសិកម្ម បានចុះជួយគាំទ្រដល់ពួកគាត់។