ចេញផ្សាយ ២៨ សីហា ២០២០
91
ថ្ងៃសុក្រ ១០កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០
លោក កឹម អាន នាយរងខណ្ឌរដ្ឋបាលជលកំពង់សោម បានដឹកនាំមន្ត្រីខណ្ឌ សហការណ៍ជាមួយ នាយកដ្ឋានអភិរក្សជលផល នៃរដ្ឋបាលជលផល ដើម្បីរៀបចំវគ្គបណ្ដុះបណ្ដាល ស្តីពី វិធីសាស្រ្តស្វែងរកសំបុកអណ្តើកសមុទ្រ វិធីសាស្រ្តអង្កេតដានជើង វិធីសាស្ត្រកត់ត្រាការអង្កេត និងការកំណត់សម្គាល់អត្តសញ្ញាណអណ្តើកសមុទ្រ ដល់អ្នកស្ម័គ្រចិត្ត ក្នុងការស្វែងរកសំបុកអណ្តើក ក្រោមការគាំទ្រពីអង្គការសត្វព្រៃ និងរុក្ខជាតិអន្តរជាតិ ប្រចាំកម្ពុជា សមាសភាពចូលរួមមានចំនួនសរុប ១១នាក់ ស្រី ០១នាក់។