ចេញផ្សាយ ២៧ សីហា ២០២០
122
ថ្ងៃព្រហស្បតិ៍ ៩កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០
មន្ត្រីជំនាញ នៃការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម និងភ្នាក់ងារផ្សព្វផ្សាយឃុំសាមគ្គី បានយកថ្នាំសម្លាប់សត្វល្អិត ដែលមន្ទីរបានប្រគល់ឱ្យ យកមកចែកជួនកសិករដែលរងផលប៉ះពាល់ដោយសត្វមមាចត្នោតស៊ីបំផ្លាញលើដំណាំស្រូវ នៅតាមបណ្តោភូមិ ក្នុងឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ លទ្ធផលដូចជា÷
- បានចែកថ្នាំជូនកសិករចំនួន ១៣គ្រួសា មកពីភូមិតាអោងធំ និងភូមិបឹងរាំង។
- បង្ហាញពីវិធីសាស្រ្តលាយថ្នាំ ឲ្យត្រូវទៅតាមបច្ចេកទេស។
- បានណែនាំអំពីរបៀបបាញ់ថ្នាំលើទីវាល និងវិធីសាស្ត្រនៃការរក្សាថ្នាំឱ្យមានគុណភាព។
- ចំពោះថ្នាំមួយចំនួនបានប្រគល់ជូនរដ្ឋបាលឃុំទុកសម្រាប់ ចែកជូនកសិករដែលមានបញ្ហាសត្វមមាចបំផ្លាញផ្សេងទៀតដែលមិនទាន់បាន។