មាតិកា
ការចុះអន្តរាគមន៍ពិនិត្យ និងព្យាបាលដំណាំត្រសក់ចំណារ និងឪឡឹកជូនកសិករចំនួន ៤គ្រួសារ នៅភូមិត្រពាំងស្អុយ២ ឃុំអណ្ដូង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ
ចេញ​ផ្សាយ ២៦ សីហា ២០២០
135
ថ្ងៃពុធ ៨កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ មន្ត្រីជំនាញ នៃការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម បានសហការជាមួយអាជ្ញាធរឃុំអណ្ដូង និងភ្នាក់ងារផ្សព្វផ្សាយឃុំ ដើម្បីចុះអន្តរាគមន៍ពិនិត្យ និងព្យាបាលដំណាំត្រសក់ចំណារ និងឪឡឹកជូនកសិករចំនួន ៤គ្រួសារ នៅភូមិត្រពាំងស្អុយ២ ឃុំអណ្ដូង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ តាមពិនិត្យជាក់ស្តែង÷ - ផលប៉ះពាល់ដោយសារជំងឺ និងសត្វល្អិតបំផ្លាញទៅលើដំណាំត្រសក់ចំណារ និងដំណាំឪឡឹកទាំង ៤គ្រួសារ មានផ្ទៃដីចំនួន ១ហិកតា។ - ក្រោយពិនិត្យរួចមន្ត្រីជំនាញបានផ្ដល់ថ្នាំ និងការណែនាំ ដល់កសិករ ដើម្បីធ្វើការបាញ់សម្លាប់សត្វល្អិត។ - ករណីនៃក្រុមការងារនៅតែចុះតាមដានបន្តទៀត ក្រោយពេលព្យាបាលរួច។
ចំនួនអ្នកចូលទស្សនា
Flag Counter