មាតិកា
សិក្ខាសាលា ស្ដីពី ស្ថានភាពកៅស៊ូធម្មជាតិ ក្នុងគោលបំណង សិក្សាប្រមើលសេដ្ឋកិច្ចកៅស៊ូនៅពេលប្រឈមនឹងកូវីដ-១៩ ការព្យាករតាម Moving Average ការបូកសរុបរបាយការណ៍តាមCombine data worksheet និងPivotTable និងការពិភាក្សាលើបញ្ហាផ្សេងដែលកើតមាន​
ចេញ​ផ្សាយ ២៦ សីហា ២០២០
120
ថ្ងៃពុធ​ ៨កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ លោក ហ៊ូ វិចិត្រ មន្រ្តីទទួលបន្ទុកការិយាល័យកៅស៊ូ បានចូលរួមសិក្ខាសាលា ស្ដីពី ស្ថានភាពកៅស៊ូធម្មជាតិ ក្នុងគោលបំណង សិក្សាប្រមើលសេដ្ឋកិច្ចកៅស៊ូនៅពេលប្រឈមនឹងកូវីដ-១៩ ការព្យាករតាម Moving Average ការបូកសរុបរបាយការណ៍តាមCombine data worksheet និងPivotTable និងការពិភាក្សាលើបញ្ហាផ្សេងដែលកើតមាន​ នៅទីរួមខេត្តកំពង់ចាម រយៈពេល ៣ថ្ងៃ គិតចាប់ពីថ្ងៃទី២៦ ដល់ ២៨ ខែសីហា ឆ្នាំ២០២០ ក្រោមអធិបតីភាពលោកបណ្ឌិត អូន ​សុវណ្ណ​ អគ្គនាយករង​ នៃអគ្គនាយកដ្ឋានកៅស៊ូ លោកសុខ ផូស៊ីនី ប្រធាននាយកដ្ឋានផែនការ ហិរញ្ញវត្ថុ និងស្ថិតិ លោកស៊ឹម ថាវីរៈ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ចាម និងមានការចូលរួមពីលោក លោកស្រី ប្រធាន អនុប្រធាន​ មន្ត្រី​ការិយាល័យកៅស៊ូ ដែលអញ្ជើញមកពីមន្ទីរអង្គភាពខេត្តចំនួន១២ សរុបចំនួន ៣០នាក់ ​ស្រី ០៩នាក់។
ចំនួនអ្នកចូលទស្សនា
Flag Counter