មាតិកា
កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសលើកទី៤ នៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់
ចេញ​ផ្សាយ ២៦ សីហា ២០២០
118
ថ្ងៃអង្គារ ៧កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ លោក យស់ ចន្ថាណា ជាអនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្ដព្រះសីហនុ បានចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសលើកទី៤ នៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ប្រជុំតាមរយ:ប្រព័ន្ធ Video Conference នៅសាលប្រជុំរដ្ឋបាលខេត្តព្រះសីហនុ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រប្រទេសកម្ពុជា និងមានការចូលរួមជាគណៈអធិបតីឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ រួមទាំងលោកជំទាវ លោកអភិបាលរងខេត្ត និងមន្ទីរអង្គភាពជុំវិញខេត្ត។
ចំនួនអ្នកចូលទស្សនា
Flag Counter