មាតិកា
ការចូលរួមប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងទិសដៅសម្រាប់ខែកញ្ញា ឆ្នាំ២០២០ របស់រដ្ឋបាលស្រុកព្រៃនប់
ចេញ​ផ្សាយ ២៦ សីហា ២០២០
100
ថ្ងៃអង្គារ ៧កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ លោក សំ សឿន នាយផ្នែករដ្ឋបាលព្រៃឈើព្រៃនប់ និងលោក កែវ ចំរើន នាយរងផ្នែករដ្ឋបាលជលផលព្រៃនប់ បានចូលរួមប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងទិសដៅសម្រាប់ខែកញ្ញា ឆ្នាំ២០២០ របស់រដ្ឋបាលស្រុកព្រៃនប់ ក្រោមអធិបតីភាពលោកស្រី ម៉ម សាមុត អភិបាលរង នៃគណៈអភិបាលស្រុក ដោយមានការចូលរួម អភិបាលរងស្រុក នាយក នាយករងរដ្ឋបាលស្រុក ប្រធាន និងអនុប្រធានការិយាល័យជំនាញស្រុក កងកំលាំងប្រដាប់អាវុធទាំង៣ប្រភេទ ក្រុមប្រឹក្សាឃុំ និងស្មៀនឃុំទាំង១៥ មានទីតាំងស្ថិតនៅសាលប្រជុំរដ្ឋបាលស្រុកព្រៃនប់។
ចំនួនអ្នកចូលទស្សនា
Flag Counter