ចេញផ្សាយ ២៦ សីហា ២០២០
121
ថ្ងៃអង្គារ ៧កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០
មន្ត្រីជំនាញជលផល នៃមន្ទីរកសិកម្មខេត្តព្រះសីហនុ និងភ្នាក់ងារឃុំអូរជ្រៅ បានចុះព្យាបាលត្រីក្រាញ់ ដែលមានបញ្ហាជម្ងឺជូនវារីវប្បករឈ្មោះ ឡៃ ឌីសុី ភេទ ប្រុស រស់នៅភូមិអូរជ្រៅ ឃុំអូរជ្រៅ មានស្រះទំហំ ៤០x៤ម៉ែត្រ ជម្រៅ ២ម៉ែត្រ ដែលមានត្រីចំនួនប្រមាណ ៩០០០ក្បាល លទ្ធផលជាក់ស្តែងក្រុមការងារនៅតែតាមបន្តទៀតបន្ទាប់ពីព្យាបាលរួច។ សូមបញ្ជាក់ផងដែរថាគ្រួសារចិញ្ចឹមត្រីទាំង ១១គ្រួសារ ដែលមានបញ្ហាជម្ងឺ ឆ្លងតាមការព្យាបាលកន្លងមក ពិនិត្យឃើញថាត្រីរបស់ពួកគាត់បានជាសះស្បើយ ១០០ភាគរយ។