ចេញផ្សាយ ២៤ សីហា ២០២០
110
ថ្ងៃចន្ទ ៦កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០
មន្ត្រីជំនាញ នៃការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម បានចុះអន្តរាគមន៍លើដំណាំស្រូវដែលរងផលប៉ះពាល់ដោយសត្វមមាចត្នោតបំផ្លាញលើដំណាំស្រូវ ស្ថិតនៅភូមិចុងអូរ ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ តាមការសង្កេតឃើញថា មានកសិករចំនួន ០៣គ្រួសារ ទទួលរងផលប៉ះពាល់លើផ្ទៃដីចំនួន ៧.៥ហិកតា ក្រុមការងារបានផ្តល់ថ្នាំដើម្បីធ្វើការកំចាត់សត្វល្អិត ដោយឡែកកសិករផ្សេងទៀតដែលគាត់មិនទាន់ដឹងថាស្រូវ មានមមាចត្នោតបំផ្លាញនោះ លោកប្រធានភូមិគាត់ទៅជំរាបដល់ម្ចាស់ស្រែឱ្យបានដឹងថា បើដំណាំស្រូវរបស់គាត់មានមមាចត្នោតបំផ្លាញ ឱ្យមកទទួលថ្នាំនៅរដ្ឋបាលឃុំសំរុង ដែលមន្ទីរកសិកម្មបានប្រគល់ឱ្យ។