មាតិកា
កិិច្ចប្រជុំពិគ្រោះយោបល់ជាមួយជាភាគីពាក់ព័ន្ធលើទីដីស្ថិតនៅភូមិស្ទឹងសំរោង ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ
ចេញ​ផ្សាយ ២៣ សីហា ២០២០
143
ថ្ងៃសៅរ៍ ៤កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែសីហា ឆ្នាំ២០២០ មន្ត្រីជំនាញនៃខណ្ឌរដ្ឋបាលព្រៃឈើ បានចូលរួមពិគ្រោះយោបល់ជាមួយមេធាវី និងតំណាងក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ច និងម្ចាស់ការដ្ឋានបូមខ្សាច់ និងជាម្ចាស់ដី ដែលមានទីតាំងស្ថិតនៅភូមិស្ទឹងសំរោង ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។ ឆ្លងតាមការស្វែយល់ ពីដំណើររឿងនៃការចូលកាន់កាប់ដី គ្រប់ភាគី បានយល់ស្របគ្នាដូចខាងក្រោម÷ ១/ផ្អាកជាបណ្តោះអាសន្ន មិនគាស់កកាយបន្តទៀត រង់ចាំផ្ទៀងផ្ទាត់ឱ្យបានត្រឹមត្រូវជាមុន។ ២/ភាគីការដ្ឋានបូមខ្សាច់ សន្យាយកឯកសារមកបំពេញបន្ថែម។ ៣/គ្រប់ភាគីពាក់ព័ន្ធនឹងចុះពិនិត្យទីតាំងបូមខ្សាច់ទាំងអស់គ្នា កំណត់ពេលវេលាសមស្របដ៏ខ្លីខាងមុខ។
ចំនួនអ្នកចូលទស្សនា
Flag Counter