ចេញផ្សាយ ១៧ សីហា ២០២០
138
ថ្ងៃចន្ទ ១៣រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២០
ជាការអបអរសាទរដំណើរកំសាន្តរបស់ភ្ញៀវជាតិ និងអន្តរជាតិដែលបានមកទស្សនា នៅខេត្តព្រះសីហនុ នាថ្ងៃឈប់សំរាកសងបុណ្យចូលឆ្នាំ(ចាប់ពីថ្ងៃ១៧ ដល់ ២១ ខែសីហា ឆ្នាំ២០២០) ការិយាល័យផលិតកម្ម និងបសុព្យាបាល បានចុះត្រួតពិនិត្យសាច់សត្វ និងផលិតផលដែលមានដើមកំណើតពីសត្វ នៅតាមបណ្តាទីផ្សារ និងទីប្រជុំជនក្នុងក្រុងព្រះសីហនុ ដើម្បីរក្សានូវសណ្តាប់ធ្នាប់ល្អ និងអនាម័យល្អ លើសពីនេះក្រុមការងារបានណែនាំដល់អាជីវករបន្ថែម ក្នុងការរក្សាឱ្យបាននូវសុវត្ថិភាពចំណីអាហារដល់អ្នកប្រើប្រាស់។