ចេញផ្សាយ ១៦ សីហា ២០២០
153
ថ្ងៃសៅរ៍ ១១រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២០
មន្ត្រីផ្នែករដ្ឋបាលព្រៃឈើស្ទឹងហាវចំនួន ០៣នាក់ បានចូលរួមសហការជាមួយកងកំលាំងឯកភាពក្រុង រួមមាន មន្ត្រីបរិស្ថាន នគរបាល កងរាជអាវុធហត្ថ អាជ្ញាធរដែនដី ប្រជាការពារ សរុបប្រមាណ ៥០នាក់ ប្រើប្រាស់គ្រឿងចក្រសាស័រ ចំនួន ០១គ្រឿង ដឹកនាំដោយលោក អៀម សារិន អភិបាលរងក្រុងព្រះសីហនុ បានចុះរុះរើវាយកំទេច ខ្ទមអនាធិបតេយ្យ ចំនួន ០៧ខ្ទម នៅក្នុងតំបន់ក្បាលឆាយ តំបន់តាអឺង ក្រុម១៦ ភូមិ២ សង្កាត់១ ក្រុងព្រះសីហនុ។ សូមជម្រាបជូនផងដែរ ក្នុងការចុះបង្ក្រាបនេះ មានប្រជាជនប្រមាណ ៦០នាក់ គរគំនរកង់ឡាន អុស ថែមទាំងដបសាំង បានរាំងផ្លូវក្នុងគោលបំណង រារាំង មិនអោយក្រុមការងារ ចុះអនុវត្តតែដោយមានការបញ្ជារដាច់ណាត់ពីលោកអភិបាលរងក្រុង ក្រុមការងារបានបំបែក និងបានឃាត់ខ្លួន ជនល្មើសជាស្ត្រីចំនួន ២នាក់ យកទៅស្នងការខេត្ត ដើម្បីបន្តនីតិវិធី។