មាតិកា
ការចូលរួមអមដំណើរឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុនៅស្ថានកុងស៊ុលនៃសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំខេត្តព្រះសីហនុ ដើម្បីគោរពវិញ្ញាណក្ខ័ន្ធ ឯកឧត្តម ឡេ ខា ភ្ញៀវ (LE KHA PHIEU) អតីតអគ្គលេខាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម
ចេញ​ផ្សាយ ១៤ សីហា ២០២០
128
នៅព្រឹកថ្ងៃសុក្រ ១០រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០ លោក នេន ចំរើន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ បានចូលរួមអមដំណើរឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុនៅស្ថានកុងស៊ុលនៃសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំខេត្តព្រះសីហនុ ដើម្បីគោរពវិញ្ញាណក្ខ័ន្ធ ឯកឧត្តម ឡេ ខា ភ្ញៀវ (LE KHA PHIEU) អតីតអគ្គលេខាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ ២០២០ វេលាម៉ោង ០២:៥២ នាទីព្រឹក ក្នុងជន្មាយុ ៨៩ឆ្នាំ ដោយជរាពាធ នៅរដ្ឋធានីហាណូយ។
ចំនួនអ្នកចូលទស្សនា
Flag Counter