ចេញផ្សាយ ១៤ សីហា ២០២០
175
ថ្ងៃសុក្រ ១០រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០
លោក ម៉ាន់ វិស័ក្ក មន្ត្រីការិយាល័យរដ្ឋបាល បុគ្គលិក និងមន្ត្រីការិយាល័យផ្សព្វផ្សាយកសិកម្មចំនួន ១រូប បានចូលរួមបិទវគ្គបណ្តុះបណ្តាល ស្តីពី ការចងក្រងស្ថិតិកសិកម្មលម្អិតបែងចែកតាមតំបន់ ដោយប្រើប្រាស់ទិន្នន័យអង្កេតចន្លោះជំរឿនកសិកម្មកម្ពុជាឆ្នាំ ២០១៩ (CIAS2019) ក្រោមអធិបតីភាពលោក ចាន់ សំអាត ប្រធាននាយកដ្ឋានស្ថិតិថ្នាក់ក្រោមជាតិ នៃវិទ្យាស្ថានជាតិស្ថិតិ រួមទាំងសហការី នៅមន្ទីរផែនការខេត្តកំពត ក្រោយបានសិក្សារយៈពេល ៥ថ្ងៃកន្លងមក ដោយការចូលរួមពីមន្ទីរផែនការ និងកសិកម្មទាំង ១១រាជធានីខេត្ត។