មាតិកា
ការចុះទប់ស្កាត់ការសាងសង់ស្ពាន និងរានធ្វើអំពីបេតុង
ចេញ​ផ្សាយ ១៤ សីហា ២០២០
172
ថ្ងៃសុក្រ ១០កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០ សង្កាត់រដ្ឋបាលជលផលកោះខ្យង បានចូលរួមជាមួយមន្រ្តីឧទ្យានជាតិរាម ដើម្បីចុះទប់ស្កាត់ការសាងសង់ស្ពាន និងរានធ្វើអំពីបេតុង ដោយមានការចូលរួមពីលោកមេភូមិកោះខ្យង នាយរងប៉ុស្តិ៍នគរបាលអូរជ្រៅ ប្រធានសហគមន៍។ ជាលទ្ធផល៖ -មានការសាងសង់ស្ពានអំពីបេតុងប្រវែងប្រមាណ ៦០ម៉ែត្រ។ -មានចាក់សរសរថ្ម ក្រាលដែកពីលើ (មិនទាន់ចាក់បេតុង) ទំហំ៥x៦ម៉ែត្រ។ ម្ចាស់សំណង់ឈ្មោះ វេទ ស្រីវី ភេទស្រីអាយុ ២៦ឆ្នាំមានទីលំនៅភូមិកោះខ្យង ឃុំអូរជ្រៅ គាត់សុខចិត្តផ្អាកការសាងសង់តែមិនព្រមផ្តិតមេដៃលើកំណត់ហេតុ រឺ កិច្ចសន្យាឡើយ។ ការងារនេះបានប្រគល់ជូនឧ្យានជាតិរាមជាអ្នកចាត់ចែងតាមច្បាប់។
ចំនួនអ្នកចូលទស្សនា
Flag Counter