មាតិកា
វគ្គបណ្ដុះបណ្ដាលស្តីពីបច្ចេកទេសចិញ្ចឹមត្រី និងវិធីសាស្រ្តព្យាបាលជម្ងឺត្រី ជូនមន្ត្រីខណ្ឌរដ្ឋបាលជលផល មន្ត្រីផ្សព្វផ្សាយកសិកម្មឃុំ និងវារីវប្បករដែលរងផលប៉ះពាល់ពីជំងឺត្រី
ចេញ​ផ្សាយ ១៤ សីហា ២០២០
146
ថ្ងៃព្រហស្បតិ៍ ៩កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ អនុវត្តតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម វេងសាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ ក្នុងការជួយអន្តរាគមន៍បន្ទាន់ព្យាបាលជំងឺត្រីនឃុំបឹងតាព្រហ្ម និងឃុំអូរជ្រៅ ស្រុកព្រៃនប់ មន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តព្រះសីហនុ បានសហការជាមួយមជ្ឈមណ្ឌលស្រាវជ្រាវនិងអភិវឌ្ឍន៍វារីវប្បកម្មសមុទ្រ រៀបចំវគ្គបណ្ដុះបណ្ដាលស្តីពីបច្ចេកទេសចិញ្ចឹមត្រី និងវិធីសាស្រ្តព្យាបាលជម្ងឺត្រី ជូនមន្ត្រីខណ្ឌរដ្ឋបាលជលផល មន្ត្រីផ្សព្វផ្សាយកសិកម្មឃុំ និងវារីវប្បករដែលរងផលប៉ះពាល់ពីជំងឺត្រី ចំនួន២០នាក់។ វគ្គបណ្ដុះបណ្ដាលនេះប្រព្រឹត្តទៅក្រោមអធិបតីភាពលោក តឹក ជីវ៉ាយ អនុប្រធានមន្ទីរកសិកម្ម រុក្ខា ប្រមាញ់និង នេសាទ និងដោយមានការចូលរួមពី ទីប្រឹក្សាកម្មវិធី(Aspire) ដោយផ្ដោតទៅលើចំណុចសំខាន់ៗដូចខាងក្រោម៖ - បច្ចេកទេសចិញ្ចឹមត្រីក្នុងស្រះ។ - ការសំអាតស្រះ - ដង់ស៊ីតេដាក់កូនត្រីចិញ្ចឹម - ការពិនិត្យជម្ងឺត្រី - ការពិនិត្យទឹកក្នុងស្រះ - វិធីសាស្រ្តយកសំណាកត្រីដែលមានជម្ងឺមកពិនិត្យ។ - វិធីព្យាបាល
ចំនួនអ្នកចូលទស្សនា
Flag Counter