មាតិកា
ការចុះពិនិត្យមើលដំណាំស្រូវរបស់កសិករ អ៊ុក សារ៉េត រស់នៅភូមិបត់សិរមាន់ ឃុំព្រៃនប់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ
ចេញ​ផ្សាយ ១៤ សីហា ២០២០
137
ថ្ងៃព្រហស្បតិ៍ ៩កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ ថ្នាក់ដឹកនាំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីជំនាញ នៃការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម ដើម្បីចុះពិនិត្យមើលដំណាំស្រូវរបស់កសិករ អ៊ុក សារ៉េត រស់នៅភូមិបត់សិរមាន់ ឃុំព្រៃនប់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ លទ្ធផលនៃការព្យាបាលលើដំណាំស្រូវរបស់ឃើញថាបានជាសះស្បើយហើយ។ គាត់បានថ្លែងអំណរគុណដល់មន្ទីរកសិកម្មខេត្ត ដោយក្តីសប្បាយរីករាយ ដែលមន្ទីរកសិកម្មបានចុះអន្តរគមន៍លើដំណាំស្រូវរបស់គាត់ទាន់ពេលវេលា។
ចំនួនអ្នកចូលទស្សនា
Flag Counter